ភាសាខ្មែរ
សេចក្ដីថ្លែងការណ៍ពីលោកស្រី Penny Sweet អភិបាលក្រុង Kirkland
ក្រុមប្រឹក្សាក្រុង Kirkland មានការរន្ធត់ចិត្ត និងការសោកស្ដាយចំពោះសកម្មភាពនាពេលថ្មីៗ និងដែលកំពុងបន្តអំពីអំពើហិង្សាលើជនជាតិអាមេរិកដើមកំណើតអាស៊ីនៅទូទាំងប្រទេស។ ការសិក្សាថ្មីៗដែលផ្អែកលើស្ថិតិរបស់នាយកដ្ឋានប៉ូលីសនៅទូទាំងទីក្រុងធំៗរបស់សហរដ្ឋអាមេរិក បានរកឃើញថាមានការកើនឡើងចំពោះឧក្រិដ្ឋកម្មនៃការស្អប់ខ្ពើមប្រឆាំងនឹងជនជាតិអាស៊ីស្ទើរតែ 150 ភាគរយ នៅក្នុងឆ្នាំ 2020។
យើងផ្ដន្ទាទោសចំពោះអំពើហិង្សា និងការស្អប់ដែលបានបង្ហាញនៅក្នុងឧប្បត្តិហេតុដែលកំពុងកើនឡើងនៃឧក្រិដ្ឋកម្មនៃការស្អប់ប្រឆាំងនឹងជនជាតិអាស៊ី ហើយយើងត្រូវតែបញ្ឍប់ការរីករាលដាលនៃការស្រវឹងនឹងជំនឿខ្លួនឯង ដើម្បីរក្សាឱ្យសហគមន៍របស់យើងមានសុវត្ថិភាព។ វាគឺជាទំនួលខុសត្រូវរួម មិនត្រឹមតែក្នុងការនិយាយចេញមក និងបញ្ឈប់ឧក្រិដ្ឋកម្មនៃការស្អប់ខ្ពើមប៉ុណ្ណោះទេ ប៉ុន្តែក្នុងការបន្តពិនិត្យ និងលុបបំបាត់នូវការរើសអើងពូជសាសន៍តាមស្ថាប័ន និងតាមរចនាសម្ព័ន្ធ ក្នុងការលុបបំបាត់ការស្អប់ខ្ពើម និងក្នុងការភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជាតិរួមរបស់យើង។
បេះដូងរបស់យើងមានការអាណិតអាសូរចំពោះអ្នកជិតខាងជនជាតិអាមេរិកដើមកំណើតអាស៊ី និងអ្នកកោះប៉ាស៊ីហ្វិករបស់យើង ដែលបានជួបប្រទះការស្អប់ខ្ពើម ឬអំពើហិង្សា។ ជនរងគ្រោះសមនឹងទទួលបានការគាំទ្រ និងយុត្តិធម៌ និងមានប្រព័ន្ធនៅនឹងកន្លែងដើម្បីធានាថាជនល្មើសប្រឈមមុខនឹងផលវិបាកចំពោះសកម្មភាពមិនសមស្របទាំងនេះ។ អាទិភាពខ្ពស់បំផុតរបស់យើងគឺរក្សាឱ្យសហគមន៍របស់យើងមានសុវត្ថិភាព ហើយនរណាម្នាក់នៅក្នុង Kirkland ដែលជួបប្រទះការស្អប់ខ្ពើម ឬអំពើហិង្សាត្រូវបានលើកទឹកចិត្តឱ្យចេញមុខ និងរាយការណ៍អំពីបទពិសោធន៍របស់ពួកគេទៅនាយកដ្ឋានប៉ូលីសរបស់យើង។ គ្មាននរណាម្នាក់គួរទទួលរងការឈឺចាប់ដោយស្ងាត់ៗនោះទេ។
នាយកដ្ឋានប៉ូលីសប្រចាំទីក្រុង Kirkland ស៊ើបអង្កេតរាល់របាយការណ៍អំពីឧក្រិដ្ឋកម្មនៃការស្អប់ខ្ពើមយ៉ាងហ្មត់ចត់ ហើយយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះរបាយការណ៍បែបនេះ។ នាយកដ្ឋានប៉ូលីសប្រចាំការ 24 ម៉ោងក្នុងមួយថ្ងៃ តាមលេខ 425-577-5656 (មិនមែនករណីបន្ទាន់) ឬ 911 (ករណីបន្ទាន់)។
យើងអាចបញ្ចប់អំពីហិង្សាប្រកាន់ពូជសាសន៍នៅក្នុងសហគមន៍របស់យើងទាំងអស់គ្នាបាន។ សូមអរគុណ។
សេចក្ដីថ្លែងការណ៍ពីនាយនគរបាល Cherie Harris ប្រចាំទីក្រុង Kirkland
“នាយកដ្ឋាននគរបាលប្រចាំទីក្រុង Kirkland រក្សាគោលជំហរសាមគ្គីភាពជាមួយសហគមន៍ Asian American and Pacific Islander (AAPI, អាស៊ី អាមេរិក និងពលរដ្ឋនៃកោះប៉ាស៊ីហ្វិក)។ យើងនៅទីនេះដើម្បីការពារមនុស្សគ្រប់គ្នានៅក្នុងទីក្រុង Kirkland ហើយទំនួលខុសត្រូវនេះគឺជាគុណតម្លៃស្នូលរបស់យើង និងអ្វីគ្រប់យ៉ាងដែលយើងធ្វើ។ យើងជំរុញឲ្យអ្នកដែលធ្លាប់ទទួលរងការស្អប់ខ្ពើម ឲ្យរាយការណ៍ពីបទពិសោធន៍របស់ពួកគេ ទោះបីជាអ្នកមិនមានជំនឿថាអ្វីដែលបានកើតឡើងមិនឆ្លើយតបទៅនឹងកម្រិតនៃឧក្រិដ្ឋកម្មក៏ដោយ។ អ្នកដែលធ្លាប់ទទួលរងការបៀតបៀន អំពើហិង្សា ឬការគំរាមប្រើអំពើហិង្សា គួរតែទាក់ទងមកកាន់យើងភ្លាមៗ ដើម្បីឲ្យពួកយើងអាចជួយបាន។ ការស្អប់ខ្ពើម និងអំពើហិង្សានៅក្នុងទីក្រុង Kirkland គឺមិនអាចលើកលែងឲ្យបាននោះទេ។” - នាយនគរបាល Harris
របៀបរាយការណ៍ឧក្រិដ្ឋកម្មនៃការស្អប់ខ្ពើម ឬលំអៀង
ប្រសិនបើអ្នកទទួលរងការបៀតបៀន អំពើហិង្សា ឬការគំរាមប្រើអំពើហិង្សា សូមទូរសព្ទមកលេខ 911
ភ្លាម។ សម្រាប់ការរាយការណ៍ដែលមិនបន្ទាន់ សូមទូរសព្ទមកកាន់នាយកដ្ឋាននគរបាលប្រចាំទីក្រុង Kirkland តាមរយៈលេខ 425-577-5656។ ដោយសារតែឧក្រិដ្ឋកម្មនៃការស្អប់ខ្ពើម និងលំអៀង មាន
លក្ខណៈរសើប និងបន្ទាន់ គឺ នាយកដ្ឋាននគរបាលប្រចាំទីក្រុង Kirkland ស្នើសុំឲ្យធ្វើការរាយការណ៍
តាមទូរសព្ទ ឬដោយផ្ទាល់ និងមិនឲ្យធ្វើឡើងតាមប្រព័ន្ធរាយការណ៍តាមអនឡាញនោះទេ។
នាយកដ្ឋាននគរបាលប្រចាំទីក្រុង Kirkland ស៊ើបអង្កេតរាល់របាយការណ៍អំពីឧក្រិដ្ឋកម្មនៃការស្អប់ខ្ពើមយ៉ាងហ្មត់ចត់ ហើយយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះរបាយការណ៍បែបនេះ។ យោងទៅតាម Washington State RCW៖ “បុគ្គលម្នាក់មានទោសប្រព្រឹត្តិឧក្រិដ្ឋកម្មនៃការស្អប់ខ្ពើម ប្រសិនបើគាត់ប្រព្រឹត្តិអំពើណាមួយដូចតទៅនេះ ពោរពេញទៅដោយបំណងអាក្រក់ និងដោយចេតនា ដោយសារតែការយល់ឃើញរបស់គាត់ចំពោះជាតិសាសន៍ ពណ៌សម្បុរ សាសនា សាវតា ជាតិកំណើត ភេទ ទំនោរផ្លូវភេទ ការបង្ហាញលក្ខណៈ ឬអត្តសញ្ញាណយេនឌ័រ ឬពិការភាពផ្លូវចិត្ត ផ្លូវកាយ ឬញាណរបស់ជនរងគ្រោះ។"
បន្ថែមពីលើនោះ ប្រសិនបើអ្នកជាជនរងគ្រោះនៃហេតុការណ៍រើសអើង មានអង្គការជាច្រើនដែលអាចជួយអ្នកបាន។ ឈ្មោះអង្គការជាច្រើនមានរៀបរាប់នៅ www.kirklandwa.gov/AAPISupport។ សូមទាក់ទងទៅកាន់អង្គការដែលស័ក្ដិសមនឹងស្ថានភាព និងជំនួយផ្នែកភាសារបស់អ្នក។ ដាក់របាយការណ៍តែមួយទៅកាន់អង្គការមួយគឺបានហើយ ឬក៏អ្នកអាចជ្រើសរើសដាក់របាយការណ៍ទៅកាន់ អង្គការច្រើនក៏បាន